ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឆេះធនាគារនៅអូស្ត្រាលី រងរបួសមនុស្ស ២៧ នាក់

អូស្ត្រាលីៈ យ៉ាងហោចណាស់មនុស្ស ២៧នាក់រងរបួស ដោយក្នុងនោះ ៦នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ហេតុការណ៍ឆេះធនាគារ ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

បុរសម្នាក់ ត្រូវបានចោទប្រកាន់ថា ជាអ្នកបានបង្កឲ្យមានភ្លើងឆេះ នៅធនាគារ Commonwealth Bank របស់អូស្រ្តាលី (CBA) នៅសាខាភាគអាគ្នេយ៍នៃជាយក្រុងទីក្រុង Melbourne។

បើតាមអ្នកនាំពាក្យប៉ូលិសតំបន់ Victoria បានថ្លែងថា «បុរសម្នាក់ ដែលគេសង្ស័យថា ជាអ្នកបានដុតធនាគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយឥទ្បូវនេះ កំពុងស្ថិតនៅក្រោមការយាមកាមរបស់ប៉ូលិស»។​

អំទ្បុងពេលកើតហេតុ ប៉ូលិសបានហៅឡានសង្គោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យ និងជួយជម្លៀសប្រជាជនទៅកាន់កន្លែងសុវត្ថិភាព៕

photo_2016-11-18_14-28-22photo_2016-11-18_14-28-27photo_2016-11-18_14-28-31

មតិយោបល់