ក្រុមហ៊ុន Volkswagen បានកាត់់បន្ថយបុគ្គលិក ៣០០០ នាក់ ដើម្បីព្យាយាមបង្កើនប្រាក់ចំណេញ ក្នុងការក្រោកឈរឡើងវិញ ក្រោយមានរឿងអាស្រូវបំភាយឧស្ម័នរថយន្តដ៍ធំ។
ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់អឺរ៉ុប នៅថ្ងៃសុក្រនេះ បានឱ្យដឹងថា ការកាត់បន្ថយនេះ ជាការជាចាំបាច់ ដើម្បីកាត់បន្ថយការចំណាយ សម្រាប់ធ្វើកំណែទម្រង់រោងចក្ររបស់ខ្លួននៅប្រទេសអាល្លឺម៉ង់។
ក្រុមហ៊ុននេះ បានឱ្យដឹងថា ការកាត់បន្ថយបុគ្គលិកនៅក្នុងប្រទេសអាល្លឺម៉ង់នេះ ត្រូវបានយល់ព្រមជាមួយនឹងមេដឹកនាំសហជីព។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Volkswagen (VLKAY) មានបុគ្គលិកធ្វើការជាង ៦១៩.០០០ នាក់ នៅទូទាំងពិភពលោក ហើយក្រុមហ៊ុននេះ នឹងត្រូវប្រឈមមុខនឹង ការពិន័យជាប្រាក់ ១០ពាន់លានដុល្លារ សម្រាប់ការទូទាត់សំណង បន្ទាប់ពីក្រុមហ៊ុន ត្រូវបានគេរកឃើញថា បានក្លែងបន្លំឯកសារនៅលើការធ្វើតេស្តការបំភាយឧស្ម័នរថយន្ត៕
មតិយោបល់