រថយន្ត Jeep ជំនាន់ថ្មីមានការចូលរួមផលិត ដោយក្រុមហ៊ុនបីគឺ Dodge, Chrysler និង Fiat ហើយត្រូវបានគេដឹងថា ជាដៃគូរសហការនិងក្រុមហ៊ុន Apple ជាមួយការបច្ចេកវិទ្យា CarPlay ខាងមុខនេះ។ ប៉ុន្តែក្រុមហ៊ុន Jeep មិនទាន់បំពាក់ប្រព័ន្ធ CarPlay ភ្លាមៗនេះទេ គេនឹងចាប់ផ្តើមផ្លាស់ប្តូរនៅដើមឆ្នាំ ២០១៧ ។
រថយន្ត Jeep Compass ២០១៧ ត្រូវបានដាក់ឲ្យមើល កាលពីដើមសប្តាហ៍នៅទីក្រុង Los Angeles(ពិព័រណ៌រថយន្ត) ហើយក្នុងពេលតែមួយនោះ ក្រុមហ៊ុន Jeep បានប្រកាសថា ការមកដល់ថ្មីនៃរថយន្ត AUV នឹងធ្វើការបង្អួតពីការបំពាក់ដោយបច្ចេកវិទ្យា CarPlay របស់ក្រុមហ៊ុន Apple ។ បច្ចេកវិទ្យា CarPlay នឹងផ្តល់ជូនតាមរយៈប្រព័ន្ធបញ្ជា Uconnect 4.0 ។ ជាមួយនឹង Jeep Compass ២០១៧ នេះ គឺជារថយន្តដែលអាចបង្អួតការបំពាក់បច្ចេកវិទ្យា CarPlay របស់ក្រុមហ៊ុន Apple ដំបូងគេបង្អស់៕
មតិយោបល់