ចិនៈ បើទោះបីជាមិនទាន់មានរបាយការណ៍ស្ដីអំពីតួលេខនៃការបញ្ជាទិញ iPhone 7 និង 7 Plus ក៏ប៉ុន្តែនៅពេលនេះ មានព័ត៌មានថ្មី បានបង្ហាញឲ្យដឹងថា Apple បានត្រៀម iPhone 7 សម្រាប់ទុកលក់នៅចុងឆ្នាំនេះ ច្រើនជាងឆ្នាំមុន និងច្រើនជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ។
សារព័ត៌មាន DigiTimes បានចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញានេះថា ក្រុមហ៊ុន Apple បានបញ្ជាទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួន ឲ្យផលិត iPhone ថ្មី (7 និង 7 Plus) ឲ្យបាន ១០០លានគ្រឿង សម្រាប់លក់នៅចុងឆ្នាំនេះ ដែលវាជាតួលេខមួយដ៏ខ្ពស់បំផុត និងមិនធ្លាប់មាន។
នៅមុនពេល iPhone 7 ត្រូវបានប្រកាសបង្ហាញជាផ្លូវការ ក្រុមអ្នកវិភាគរបស់ Bloomberg និង Reuters បានលើកឡើងថា Apple បានត្រៀម iPhone ថ្មី ត្រឹមតែជាង ៨០លានគ្រឿងប៉ុណ្ណោះ៕
មតិយោបល់