ប៊ីប៊ីស៊ីៈ ប្រធានាធិបតីដែលទើបជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាម៉េរិកគឺលោក ដូណាល់ ត្រាំ បានពណ៌នាថា គម្រោងចង់រាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin គឺជាគម្រោងការក្បត់។
យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ដែលទទួលជ័យជំនះលើលោកស្រី គ្លីនតុន ទាំងប្រផិតប្រផើយនៅរដ្ឋ Wisconsin បាននិយាយថា លទ្ធផលបោះឆ្នោត គួរតែត្រូវគោរព ជាជាងការប្រឆាំង ឬការរំលោភបំពានទៅលើលទ្ធផលនេះ។
សូមជម្រាបផងដែរថា លោកស្រី Jill Stein មកពីគណបក្ស Green Party គឺជាអ្នកផ្តើមគំនិតឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsinនេះ ជាងនេះទៅទៀត លោកស្រី ក៏ចង់ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋពីរទៀត គឺរដ្ឋ Michigan និងរដ្ឋ Pennsylvaniaផងដែរ។ នៅក្នុងការរាប់សន្លឹកឆ្នោតនៅរដ្ឋ Wisconsin ខាងភាគីមកពីគណបក្សប្រជាធិបតេយ្យរបស់លោកស្រី គ្លីនតុន បានឲ្យដឹងថា ខ្លួននឹងចូលរួមនៅក្នុងការរាប់នេះ៕
មតិយោបល់