អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងលុបចោលការបញ្ជាទិញយន្តហោះថ្មី Air Force One សម្រាប់ប្រធានាធិបតីពីក្រុមហ៊ុន Boeing ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូឆ្នាំ២០១៦។
លោក Trump បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល លើថ្លៃផលិតយន្តហោះម៉ាកថ្មី 747 Air Force One សម្រាប់ប្រធានាធិបតីនាពេលខាងមុន របស់ក្រុមហ៊ុន
Boeing ដែលមានតម្លៃជាង ៤ ពាន់លានដុល្លារអាមេរិក៕
មតិយោបល់