UN: ចិនមិនអាចរារាំងកិច្ចប្រជុំស្តីអំពីការរំលោភសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការពិភាក្សាស្តីអំពីស្ថានការណ៍រំលោភសិទ្ធិមនុស្ស នៅប្រទេសកូរ៉េខាងជើងបានទេ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។
ប្រទេសចិន បានបរាជ័យក្នុងការព្យាយាមរកសំឡេងចំនួន៩លើសំទ្បេងទាំង១៥ ដើម្បីផ្អាកការពិភាក្សានេះ។ មានតែប្រទេសរុស្ស៊ី វ៉េណាស៊ុយអេឡា អង់ហ្គោឡា និង អេហ្ស៊ីបប៉ុណ្ណោះ បានបោះឆ្នោតប្រឆាំងសម័យប្រជុំនេះ។ ថ្វីបើប្រទេសចិនជំទាស់នឹងការពិភាក្សា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលចិនមិនបានជំទាស់នឹងទណ្ឌកម្មបន្ថែមប្រឆាំងកូរ៉េខាងជើងទេ ដោយសារប្រទេសកុម្មុយនិស្តមួយនេះ តែងតែគឃ្លើនសាកល្បងមីស៊ីល និងផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ខណៈមានការហាមឃាត់ពីអន្តរជាតិយ៉ាងណាក៏ដោយ៕
មតិយោបល់