ព័ត៌មានអន្តរជាតិ

ជាប្រវត្តិសាស្ត្រអាមេរិក លោកស្រីគ្លីនតុន ជាបេក្ខភាពប្រធានាធិបតីចាញ់ឆ្នោត ដែលមានសំទ្បេងគ្រាំទ្រ…

អាមេរិកៈ ជាប្រវត្តិសាស្ត្ររបស់អាមេរិក ភាគច្រើនប្រជាជន គឺបោះឆ្នោតគ្រាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន ជាងបេក្ខភាពប្រធានាធិបតីចាញ់ឆ្នោតអាមេរិកមុនៗ ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។

ជាលទ្ធផលយើងឃើញហើយថា ខាងគណបក្សប្រជាធិបតិយ្យ ទទួលបានសំទ្បេងគ្រាំទ្រលើសលោក Donald Trump ២,៩ លានសំទ្បេង ជាមួយនឹងចំនួនសន្លឹកឆ្នោត ៦៥.៨៤៤.៩៥៤ ស្មើនឹង ៤៨,២ % ខណៈដែលខាងគណបក្សសាធារណរដ្ឋ ទទួលបានសន្លឹកឆ្នោត ៦២.៩៧៩.៨៧៩ ស្មើនឹង ៤៦,១% ប៉ុណ្ណោះ នេះបើយោងតាមលទ្ធផលនៃការបោះឆ្នោតចុងក្រោយ បានបញ្ជាក់ទាំងអស់នៅក្នុង ៥០ រដ្ឋ និងសង្កាត់ Columbia ៕

មតិយោបល់