ព័ត៌មានអន្តរជាតិ

លោកស្រីប្រធានាធិបតីកូរ៉ខាងត្បូង ត្រូវបណ្ដេញចេញពីតំណែងហើយ

កូរ៉េ: នៅថ្ងៃសុក្រនេះ តុលាការកំពូលរបស់កូរ៉េខាងត្បូង បានបោះឆ្នោតគាំទ្រលើបទចោទប្រកាន់ប្រធានាធិបតីលោកស្រី ផាក គឹនហេ ពាក់ព័ន្ធនឹងរឿងអាស្រូវ ដោយបានបណ្ដេញលោកស្រី ចេញពីតំណែងផងដែរ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧។

ការបោះឆ្នោតប្រធានាធិបតីមួយ នឹងត្រូវបានធ្វើឡើងក្នុងរយ:ពេល ៦០ ថ្ងៃ ដើម្បីជ្រើសរើសអ្នកជំនួសតំណែងលោកស្រី ។

គួរបញ្ជាក់ដែរថា លោកស្រី ផាក អាយុ ៦៥ ឆ្នាំ ត្រូវបានចោទប្រកាន់ដោយសភានៅក្នុងខែធ្នូពីបទស៊ីសំណូក និងការរំលោភបំពានអំណាច ដោយបានឃុបឃិតគ្នាជាមួយមិត្តភក្តិម្នាក់ គឺលោកស្រី Choi Soon-sil ដើម្បីដាក់សម្ពាធទៅក្រុមហ៊ុនធំៗជាច្រើន ឲ្យចូលរួមចំណែកផ្ដល់មូលនិធិ ក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់ខ្លួន និងការអនុញ្ញាតឲ្យលោកស្រី មានឥទ្ធិពលលើកិច្ចការរបស់រដ្ឋ៕

មតិយោបល់