ថៃៈ កាលពីថ្ងៃព្រហស្បតិ៍ តុលាការថៃបាចេញដីកាតាមចាប់ខ្លួននិស្សិតពេទ្យចំនួន ៥១នាក់ និងមន្ត្រីសាលារាជធានីម្នាក់ ជាប់ពាក់ព័ន្ធនឹងរឿងសំណូកសូកប៉ាន់ ក្នុងការប្រលងចូលបម្រើការ
ក្នុងនាយកដ្ឋានប៉ូលិសកាលពីថ្ងៃ០៤ ខែធ្នូ ឆ្នាំ ២០១៧។ នេះបើតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។
លោកវរសេនីយ៍ឯក Uthen Nuiphin នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាការិយាល័យ
ប៉ូលិសក្រុង បានដាក់សំណើកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយភ័ស្តុតាង និងសាក្សីទៅកាន់តុលាការ ដើម្បីចាប់ខ្លួនជនសង្ស័យខាងលើ។
ជុំវិញបញ្ហានេះដែរ តុលាការបានចំណាយពេលប្រហែលពីរម៉ោង ក្នុងការពិចារណាសំណើមុនពេលចេញដីកាចាប់ខ្លួន។
លោក Nuiphin បាននិយាយថា មន្រ្តីសាលាក្រុងម្នាក់ បានជួលសិស្សពេទ្យ ៥១ នាក់ ដោយម្នាក់ៗទទួលបាន ៣០.០០០ បាត ជាថ្នូសម្រាប់ផ្តល់ចម្លើយត្រឹមត្រូវ ដល់និស្សិតបេក្ខជនប្រឡងចូល។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយ មនុស្ស៥០នាក់ផ្សេងទៀត ត្រូវបានសង្ស័យក្នុងការជួយបេក្ខជន ២៩៥នាក់ ដើម្បីលួចមើលសំណេរឯកសារ៕

មតិយោបល់