បន្ទាប់កំពូលតារាសម្ដែងស្រី នាង អាំ ផាត់ឆារ៉ាផា បានគ្រងតំណែងភាពនៅលីវជាយូរមកហើយ ក្រោយពេលបែកបាក់ស្នេហាជាមួយអតីតសង្សារ ក៏ប៉ុន្ដែសង្កេតឃើញថា មានកំលោះអ្នកមានទ្រព្យជាច្រើនរូប បានចូលមកចែចង់នាង ដោយលែករូបនាងផ្ទាល់បានច្រាណចោលសុភាពទាំងនោះ ហើយមកចាប់អារម្មណ៏កំលោះសង្ហារ ជាអ្នកជំនួញគ្រឿងពេជ្ររាប់លាន ទើបថ្មីៗនាងបានប្ដូរលេខទូរស័ព្ទថ្មី ដោយសំអាងថា ចង់បានរាសីថ្មីឡើងខ្ពស់ នឹងរាសីស្នេហាមានភាពទាក់ទាញបន្ថែម ។
តារាវ័យ ៣៨ ឆ្នាំរូបនេះបានពោលប្រាប់សារព័ត៌មាននៅក្នុងពិធីសម្ភោធក្រុមហ៊ុនទូរស័ព្ទមួយក្នុងប្រទេសថៃ ថា ” ឥឡូវនេះនៅមិនទាន់មានកំលោះណាមកចាប់អារម្មណ៍នៅឡើយចា៎ តែមានអ្នកជជែកខ្លះ ត្រឹមជាបងប្អូននឹងគ្នាចា៎ ចំណែកឯរឿងមានគេឃើញទៅញ៉ាំបាយជា ទាយាទអ្នកជំនួញគ្រឿងពេជ្រ ក៏ធ្លាប់មានទៅញ៉ាំបាយតាមធម្មតា ហើយឥឡូវនេះក៏ជជែក បែបបងប្អូននៅឡើយ តាមការពិត ក៏នៅជាបងប្អូនគ្នា នៅមិនទាន់លើសពីនេះឡើយ ណាមួយឥឡូវទំនេរៗ នៅលីវ ក៏ជជែករើយៗ រហូតដល់ជួបមនុស្សពិតប្រាកដមែន ចាំប្រាប់បងៗបន្ថែមទៀត ” ៕
សូមទស្សនាវីដេអូបទសម្ភាសន៍នាង អាំ ផាត់ឆារ៉ាផា ខាងក្រោមនេះ ៖
https://www.youtube.com/watch?v=gDnhV-th_fQ
មតិយោបល់