ស៊ីរីៈ ស្ថានការណ៍នៅស៊ីរី ហាក់នៅតែមានភាពវឹកវរ ជាមួយសង្គ្រាមបោសសម្អាតពួកភេរវករ ខណៈដែលអាមេរិក បានចាប់ផ្តើមដកទ័ពចេញពីតំបន់ព្រំដែនតួកគី កាលពីថ្ងៃច័ន្ទ ដើម្បីបើកផ្លូវឲ្យក្រុងអង់ការ៉ា វាយលុកក្រុមជីហាដ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។
យ៉ាងណាមិញសកម្មភាពនេះ បានធ្វើឲ្យសហភាពអឺរ៉ុប ព្រមានផងដែរថា ជនស៊ីវិលនៅក្នុងប្រទេស៊ីរី នឹងត្រូវទទួលរងនូវការវាយប្រហារដ៏ខ្លាំងក្លា ពីសំណាក់យោធា បើទោះបីវិសាលភាព នៃការវាយលុកមិនទាន់ដឹងច្បាស់ក៏ដោយ។
សូមជំរាបថា ការដកកងទ័ពអាមេរិក ចេញពីទីតាំងសំខាន់ៗ នៅតាមព្រំដែនភាគខាងជើងស៊ីរី បានកើតឡើងបន្ទាប់ពីក្រុកវ៉ាស៊ីនតោននិយាយថា ចំណាត់ការនេះ គឺដើម្បីអនុញ្ញាតដល់ប្រតិបត្តិការយោធាមួយ ដែលប្រធានាធិបតីតួកគី លោក ថាយយីប អឺដូហ្គាន នឹងវាយលុកប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម វាទំនងជានឹងកើតឡើងគ្រប់ពេលវេលា៕

មតិយោបល់