ក្រុមហ៊ុន Apple ស្រាប់តែលុបចោលទំព័រមួយហៅថា Activation Lock ចេញពីគេហទំព័រ iCloud ប្រហែល ២ ថ្ងៃមុន។ Activation Lockនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone ឬ iPad អាចធ្វើការត្រួតពិនិត្យមើលការចាក់សេវា iCloud ជាប់នៅលើឧបករណ៍របស់ពួកគេ ដោយគ្រាន់តែវាយបញ្ចូលលេខ IMEI ដើម្បីត្រួតពិនិត្យ ការធ្វើបែបនេះ ជាការបង្កើនសុវត្ថិភាពដល់អ្នករកជាវឧបករណ៍ iPhone ឬ iPad មួយទឹក ជៀសវៀងការជាប់ iCloud ជាយថាហេតុ។
កាលពីមុនយើងអាចឆែកមើលការជាប់ iCloud តាមរយៈទំព័រhttps://www.icloud.com/activationlock/ ។
ប៉ុន្តែឥឡូវនេះយើងលែងអាចចូលទៅកាន់ទំព័រមួយនេះទៀតហើយ។
ភ្លាមៗនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ពុំទាន់បានបកស្រាយអំពីមូលហេតុអ្វីដែលបណ្តាលឲ្យពួកគេ លុបបំបាត់ទំព័រដ៏មានសក្តានុពលមួយចោលបែបនេះឡើយ។
មតិយោបល់