ស្វីសៈ ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា ការផ្ទុះឡើងនូវវីរុសឆ្លងកូរ៉ូណារបស់ចិន បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយចាត់ទុកវាថា ជាសត្រូវសាធារណៈជនលំដាប់ទី ១ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានជំរុញឲ្យប្រទេសនានាបង្កើនវិធានការ ដើម្បីទប់ស្កាត់វីរុសនេះ ជាពិសេសយ៉ាងហោចណាស់ នៅក្នុងប្រទេសចំនួន ៣០ ដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ ព្រោះវាអាចបង្កើតការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ»។
ដោយលោកបាននិយាយថា វីរុសនេះ ត្រូវបានគេដាក់ឈ្មោះថា COVID-19 គឺជាមេរោគបង្កជំងឺផ្លូវដង្ហើម ស្ថិតក្នុងអំបូរ Coronavirus តែមួយ ដូចគ្នាទៅនឹងមេរោគ SRAS ដែលបានផ្តាច់ជីវិតមនុស្សប្រមាណជាង៦០០នាក់ កាលពីឆ្នាំ២០០៣៕
មតិយោបល់