ព័ត៌មានអន្តរជាតិ

អាមេរិកព្រមានកូរ៉េខាងជើងធ្ងន់ៗ រឿងអាវុធនុយក្លេអ៊ែរ

អាមេរិក: រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Matti បានធ្វើដំណើរទស្សនកិច្ចជាដំបូង
ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីភ្ជាប់ទំនាក់ទំនងសម្ព័ន្ធភាពយោធា បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងជើង បានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមរយ:សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៧។

លោក James Matti បានមានប្រសាសន៍ថា «បើមានការវាយប្រហារដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ មកលើអាមេរិក ឬសម្ព័ន្ធមិត្តខ្លួន នោះយើងនឹងឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពភ្លាមៗតែម្តង ដែលនេះ ជាការផ្លាស់ប្តូរសក្តានុពលគោលនយោបាយដ៏ខ្លាំងរបស់អាមេរិក និងសមមិត្តកូរ៉េខាងត្បូង។

ប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់របស់អាមេរិក (THAAD) ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅចុងឆ្នាំនេះ ជាហេតុដែលធ្វើឲ្យប្រទេសកូរ៉េខាងជើង និងចិនជំទាស់ទៅនឹង(THAAD) ដោយប្រទេសទាំងពីរបានចោទថា ការដាក់ THAAD របស់អាមេរិក វានឹងបង្ករឲ្យមានអស្ថិរភាពសន្តិសុខតំបន់។

សូមជំរាបថា អង្គការសហប្រជាជាតិការ បានដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះ
បានធ្វើតេស្តមីស៊ីលជាង២០ដង ព្រមទាំងការធ្វើតេស្តនុយក្លេអ៊ែរចំនួនពីរលើក កាលពីឆ្នាំមុន ៕

មតិយោបល់