ភ្នំពេញ: យោងសេក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា ដើម្បីបង្កើនសមត្ថភាពឲ្យសិស្សានុសិស្សខ្មែរឲ្យកាន់តែខ្លាំង នៅថ្ងៃទី១៣កុម្ភៈ ខាងមុខនេះ ក្រសួងនឹងបង្កើតប្រព័ន្ធសិក្សាពីចម្ងាយ (E-Learning Management System) ដែលអនុញ្ញាតឲ្យសិស្សានុសិស្សថ្នាក់ទី១២ ប្រើបា្រស់ពេលវេលាទំនេរពីការសិក្សាក្នុងថ្នាក់ ដើម្បីឆ្លើយសំណួរ ឬធ្វើលំហាត់លើមុខវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា តាមប្រព័ន្ធអនឡាយ (On-Line) ដោយអាចប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន Tablet ឬកុំព្យូទ័រ៕
មតិយោបល់