ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួស១២៣នាក់ ក្នុងហេតុការណ៍រថភ្លើងរអិលធ្លាក់ផ្លូវនៅឥណ្ឌា

ឥណ្ឌាៈ យ៉ាងហោចណាស់មាន​មនុស្ស២៣នាក់បានស្លាប់ និង១០០នាក់រងរបួស ក្នុងឧបទ្ទវហេតុ​រថភ្លើងមួយខ្សែបានរអិលធ្លាក់ផ្លូវនៅភាគអាគ្នេយ៍ប្រទេសឥណ្ឌានៅថ្ងៃអាទិត្យនេះ ដែលជាគ្រោះថ្នាំដ៏ធំ​បំផុតនៅដើមឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។

មន្ត្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា រថភ្លើងមួយខ្សែរបស់ក្រុមហ៊ុន Jagdalpur-Bhubaneswar បាន​រត់ធ្លាក់ផ្លូវនៅម៉ោងក្នុងនៅម៉ោង១១យប់ថ្ងៃសៅរ៍ (ម៉ោង១និង៣០នាទីថ្ងៃអាទិត្យនៅកម្ពុជា) នៅក្បែរស្ថានីយរថភ្លើង Kuneru នៅស្រុក Vizianagram នៃរដ្ឋ Andhra។

ក្រោយគ្រោះថ្នាក់នេះ ក្រុមមន្រ្តីផ្លូវរថភ្លើង និងសមត្ថកិច្ចក្នុងតំបន់បានចេញជួយសង្គ្រោះ និងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដែលនៅក្បែរៗនោះ៕

មតិយោបល់