ជប៉ុនៈ កងនាវាចរក្នុងប្រទេស នៅថ្ងៃអាទិត្យនេះ បាននិយាយថា នាវាពិឃាតជប៉ុនពីរគ្រឿង បានចាប់ផ្តើមធ្វើសមយុទ្ធ ជាមួយក្រុមនាវាផ្ទុកយន្តហោះ Carl Vinson ដែលដឹកក្រុមកងទ័ពវាយប្រហារជើងទឹក អាមេរិក ធ្វើដំណើរឆ្ពោះមកកាន់ភាគលិចតំបន់ប៉ាស៊ីហ្វីក កៀកនឹងដែនទឹកនៅជុំវិញឧបទ្វីបកូរ៉េ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧។
នាវាពិឃាតជប៉ុនពីរគ្រឿង ឈ្មោះ Samidare និង Ashigara បានចាកចេញពីភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃសុក្រ ដើម្បីចូលរួមជាមួយ Carl Vinson នៅក្នុងការបង្ហាញពីសាមគ្គីភាពមួយ ខណៈដែលអាមេរិក កំពុងប្រឈមមុខនឹងកូរ៉េខាងជើង ជុំវិញកម្មវិធីមីស៊ីល និងការធ្វើតេស្តនុយក្លេអ៊ែររបស់ប្រទេសនេះ។
កងស្វ័យការពារសមុទ្រជប៉ុន (MSDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាតនេះ នឹងអនុវត្ត យុទ្ធសាស្រ្តសមយុទ្ធមួយ ដែលមានភាពខុសគ្នា ជាមួយក្រុមកងកម្លាំងវាយប្រហារជើងទឹករបស់អាមេរិក៕

មតិយោបល់