អាមេរិកៈ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel កាលពីថ្ងៃសុក្រ បានធ្វើទស្សនៈកិច្ចមួយថ្ងៃ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។
សម្រាប់កិច្ចពិភាក្សានេះ បានកើតឡើងបន្ទាប់ពីដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ របស់លោកប្រធានាធិបតីបារាំង Emmanuel Macon ក្នុងសហរដ្ឋអាមេរិក។
ដំណើរទស្សនៈកិច្ចរបស់លោកស្រី Merkel មកកាន់រដ្ឋធានីវ៉ាស៊ីនតោននេះ ត្រូវបានគេមើលឃើញថា ជាកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបញ្ចុះបញ្ចូលលោក ត្រាំ មិនឲ្យលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក៏ដូចជាផ្តល់ការលើកលែងពន្ធគយជាអចិន្ត្រៃយ៍លើដែកថែប និងអាលុយមីញ៉ូមរបស់ប្រទេសជាមាជិកសហភាពអ៊ឺរ៉ុបផងដែរ៕
មតិយោបល់