ប៉ាគីស្ថានៈ យ៉ាងហោចណាស់មនុស្ស១៤នាក់បានស្លាប់ និង១៩នាក់ផ្សេងទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ បីដាច់ដោយឡែកពីគ្នា ក្នុងភាគនិរតី ប្រទេសប៉ាគីស្ថាន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
ប៉ូលិសបាននិយាយមនុស្ស៥នាក់បានស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសនៅពេលដែលរថយន្តមួយ បុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរ នៅស្រុកម៉ាស្ទុង ខេត្តខេត្តបាឡូជី។
ក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយផ្សេងទៀត បង្កឲ្យមនុស្ស៤នាក់បានស្លាប់និង២នាក់ទៀតរងរបួស នៅពេលដែលរថយន្តមួយបុកជាមួយរថយន្តដឹកទំនិញនៅក្នុងស្រុក Qila Abdullah ក្នុងខេត្តបាឡូជី។
គ្រោះថ្នាក់លើកទីបីបានកើតឡើងនៅក្នុងស្រុកកាឡាត ខេត្តបាឡូជី ដែលបង្កឲ្យមនុស្ស៥នាក់ បានស្លាប់និង ១០នាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងឡានដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញមួយហើយអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ។
សូមជម្រាបថា បើយោងតាមទិន្នន័យដែលចងក្រងដោយការិយាល័យស្ថិតិគ្រោះថ្នាក់ចរាចរណ៍ប៉ាគីស្ថានបានបង្ហាញថា គ្រោះថ្នាក់ ជាង៩,០០០ ករណីដែលបង្កឲ្យមនុស្ស ប្រហែល ៥,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយមន្រ្តីនគរបាល
ចរាចរណ៍បាននិយាយថា គ្រោះថ្នាក់៩០ភាគរយ នៅក្នុងប្រទេសប៉ាគីស្ថានបណ្តាលមកពីកំហុសរបស់អ្នកបើកបរ៕
មតិយោបល់