ព័ត៌មានអន្តរជាតិ

ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅចិន ស្លាប់ និងបាត់ខ្លួន ១១ នាក់

ចិនៈ ក្រុមអាជ្ញាធរចិន នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា កម្មកររ៉ែ ០៨នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់បន្ទាប់ពីការផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយ នៅខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។

​ការផ្ទុះនេះ បានកើតឡើងនៅម៉ោង១ និង៣៧ នាទីព្រឹក នៅអណ្តូងរ៉ែធ្យូងថ្ម Zubao ក្នុងទីក្រុង Lianyuan ខេត្តហ៊ូណាន ដែលគ្រប់គ្រងដោយក្រុមហ៊ុនធ្យូងថ្ម Tengfei។

កម្មកររ៉ែសរុបចំនួន ២៩ នាក់ បានធ្វើការនៅក្រោមដី ក្នុងនោះកម្មករ ១៧នាក់ ត្រូវបានជួយសង្គ្រោះ
ដោយម្នាក់ បានទទួលរងរបួស និង ០៣នាក់ទៀត កំពុងបាត់ខ្លួន ខណៈដែល៨នាក់បានស្លាប់។

អភិបាលរងខេត្តហ៊ូណាន លោក Yang Guangrong កំពុងដឹកនាំប្រតិបត្ដិការជួយសង្គ្រោះនៅកន្លែងកើតហេតុ៕

មតិយោបល់