ម៉ាទ្បេស៊ីៈ លោក គីម ជុងណំា ដែលគេស្គាល់ថា ជាបងប្រុសម្តាយផ្សេងគ្នា របស់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាត នៅព្រលានយន្តហោះ ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមរយៈ សារព័តមាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
មន្ត្រីប៉ូលិសម៉ាឡេស៊ី លោក Fadzil Ahmat បាននិយាយថា លោក គីម ជុងណាំ ត្រូវបានស្លាប់ក្រោយពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីឃាតកស្ត្រីពីរនាក់ ដាក់ថ្នាំបំពុលឲ្យស្លាប់ នៅព្រលានយន្តហោះ ដោយគេជឿថា ជាទីភ្នាក់ងារចារកិច្ចរបស់រដ្ឋាភិបាលកូរ៉េខាងជើង ដែលទទួលបញ្ជាពីមេដឹកនាំលោក គីម ជុងអ៊ុន ហើយខណៈនេះដែរ ខាងអាជ្ញាធរ កំពុងតាមចាប់ខ្លួនស្ត្រីទាំងពីរនាក់នោះ។
គួរបញ្ជាក់ដែរថា លោក គីម ជុងណាំ ភាគច្រើននៅតែក្រៅប្រទេសប៉ុណ្ណោះ ហើយតែងនិយាយប្រឆាំងពីគ្រួសាររបស់ខ្លួន ដែលលោកធ្លាប់បានត្រូវគេប៉ុនប៉ងសម្លាប់ មិនបានសម្រេចម្ដងរួចមកហើយ នៅក្នុងទីក្រុងម៉ាកាវ៕
មតិយោបល់