ព័ត៌មានអន្តរជាតិ

ឃាតកម្ម និងអត្តឃាត ដោយបាញ់ប្រហារនៅសាលារៀន ក្នុងរដ្ឋកាលីហ្វញ៉ា សម្លាប់មនុស្សពីរនាក់

អាមេរិកៈ មនុស្សពីរនាក់ ត្រូវបានស្លាប់ និងពីរនាក់ទៀតរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារមួយ បានកើតឡើងនៅបរិវេណនៃសាលាបឋមសិក្សា North Park Elementary នៅទីក្រុង San Bernardino នៃរដ្ឋកាលីហ្វញ៉ា កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៧។

ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក KESQ បានរាយការណ៍ថា មនុស្សជំទង់ពីរនាក់ ត្រូវបានសម្លាប់ ខណៈដែលសិស្សពីរ នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹក ដោយសិស្សពីរនាក់ និងគ្រូបង្រៀនម្នាក់ ត្រូវបានគេបាញ់ ហើយបើតាមអ្នកនាំពាក្យសាលាស្រុក បានឲ្យដឹងថា សោកនាដកម្មនេះ ទំនងជាបណ្ដាលមកពីអំពើហិង្សាក្នុងគ្រួសារ ដែលមានការពាក់ព័ន្ធនឹងគ្រូបង្រៀនម្នាក់។

ប្រធានប៉ូលិសប្រចាំទីក្រុង San Bernardino លោក Jarrod Burguan បានសរសេរនៅលើ Twitter របស់លោកថា «ករណីនេះ យើងជឿថា គឺការធ្វើអត្តឃាត និងឃាតកម្មសម្លាប់មនុស្ស ដែលកើតមាននៅក្នុងបន្ទប់រៀនមួយ ដោយសិស្សទាំងពីរនាក់រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ»។

ក្រោយកើតហេតុ សិស្សនៅក្នុងសាលារៀននេះ ត្រូវបានជម្លៀសចេញ ទៅកាន់កន្លែងសុវត្ថិភាព៕

មតិយោបល់