ព័ត៌មានអន្តរជាតិ

ថៃចាប់ក្រុមបន្លំផលិតផលយីហោ MILO

មន្ដ្រីប៉ូលិសថៃ បានចាប់ក្រុមលួចក្លែងបន្លំផលិតអាហារសម្រេចយីហោ MILO ចំនួន ៤ នាក់ ក្នុងនោះមានបុរស ៣ នាក់ និង ស្រីវ័យកណ្ដាល ១ នាក់ ដែលបានផលិត នឹងបន្លំដាក់លក់នៅលើបណ្ដាញសង្គម ហ្វេសប៊ុក ហើយបានបោកប្រាស់បន្ដចែកចាយលក់បានក្នុងមួយថ្ងៃជាង ២ សែនបាត ។

នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ គេហទំព័រសារព័ត៌មាន TV Pool បានឲ្យដឹងថា លោកមន្ដ្រីតម្រួតរបស់ប្រទេសថៃ បានបញ្ជាក់ប្រាប់ថា មនុស្ស ៤ នាក់ខាងលើបានរួមគំនិតគ្នាផលិតអាហារសម្រេចក្លែងក្លាយ ដែលមានម៉ាកយីហោ MILO ហើយលក់នៅក្នុងមួយកេសមាន ២៤ កញ្ចប់ ក្នុងតម្លៃ ៦០០០ បាត ថោកជាងតម្លៃធម្មតា ៧៥០០ បាត ។

គួរបញ្ជាក់ជាចុងក្រោយថា មន្រ្ដីប៉ូលិសបានអំពាវនាវឲ្យប្រជាពលរដ្ឋថៃ ទទួលទានអាហារដោយការប្រុងប្រយ័ត្ន ជាពិសេសមិនលក់ ឬចំនាយអាហារកុមារដែលមានការក្លែងបន្លំនៅលើទីផ្សារឡើយ ព្រោះមិនត្រឹមតែមានផលប៉ះពាល់ដល់សុខភាព នឹង គ្រោះថ្នាក់ដល់ជីវិត គឺបានបំផ្លាញសង្គមជាតិផងដែរ ៕

មតិយោបល់