អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមធ្វើតេស្តបាញ់បង្ហោះមីស៊ីលឆ្លងទ្វីប (ICBM) ថ្មីមួយទៀត ចេញពីមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងរដ្ឋកាលីហ្វញ៉ា ដែលបានធ្វើទ្បើងត្រឹមរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីការបាញ់បង្ហោះជាលើកដំបូងរបស់ខ្លួន។ នេះបើយោងតាមរយៈសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។
មីស៊ីលនេះ បានបាញ់ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg នៅវេលាម៉ោង ០៧ និង០២នាទី ថ្ងៃពុធនេះ ដែលវាមានរយៈចម្ងាយប្រហែល ៤.២០០ ម៉ាយ ត្រូវបានបាញ់សាកល្បងនៅជិតតំបន់ Kwajalein Atoll ក្នុងកោះ Marshall ។
តេស្តនេះ ត្រូវបានធ្វើទ្បើង ដើម្បីឆ្លើយតបទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងចុងក្រោយនេះ ចំពេលដែលមានតានតឹងកាន់តែខ្លាំងទ្បើង នៅលើឧបទ្វីបកូរ៉េ៕
មតិយោបល់