ឥណ្ឌាៈ ទូរទស្សន៍របស់រដ្ឋក្នុងប្រទេស នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌា បានធ្វើតេស្តសាកល្បង ដោយបាញ់បង្ហោះកាំជ្រួចមីស៊ីលបាលីស្ទិក Agni-II មានសមត្ថភាពបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរមួយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧។
មីស៊ីលនេះ ត្រូវបានបាញ់ចេញពីតំបន់ wheeler Island នៃឆ្នេរសមុទ្រ ភាគខាងកើតរដ្ឋ Odisha ដែលវាមានសមត្ថភាព អាចវាយប្រហារបានរយៈចម្ងាយ ២.០០០ គីឡូម៉ែត្រ។
ប្រភពពីក្រសួងការពារជាតិ បាននិយាយថា ការធ្វើតេស្តនេះ បានធ្វើទ្បើងក្នុងគោលបំណង ដើម្បីបង្កើតប្រព័ន្ធប្រតិបត្តិការអាវុធ ឲ្យមានប្រសិទ្ធភាពទ្បើងវិញ។
សូមជំរាបថា មីស៊ីលនេះ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់ ១.០០០ គីទ្បូក្រាម៕
មតិយោបល់