Update៖ ខ្យល់កន្រ្តាក់និងភ្លៀង១ថ្ងៃ ធ្វើឲ្យផ្ទះ២៦ផ្ទះខ្នងខូចខាត មនុស្សម្នាក់ស្លាប់ និងគោ២ក្បាលងាប់!

កណ្តាលៈ យ៉ាងហោចណាស់ផ្ទះ២៦ផ្ទះខ្នង មនុស្សម្នាក់ស្លាប់ និងសត្វគោ២ក្បាលងាប់ ដោយមូលហេតុជួបគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ និងភ្លៀង មានផ្គរ រន្ទះ ផងនោះ។

ហេតុការណ៍គ្រោះធម្មជាតិលើកទី១ នៅវេលាម៉ោង៤និង៣០នាទីល្ងាច មានខ្យល់កន្ត្រាក់ និងភ្លៀងបានបណ្ដាលឲ្យរលំផ្ទះ និងប៉ើងដំបូលសរុបចំនួន ២៥ ខ្នង ក្នុងនោះ
រលំផ្ទះចំនួន៥ ខ្នង,ប៉ើងដំបូលផ្ទះចំនួន២០ ខ្នង,រន្ទះបាញ់មនុស្សប្រុសម្នាក់ របួសជើង ដែលទាំងអស់នេះ កើតឡើងក្នុង ភូមិពាមរលំផ្ទះ២ខ្នង និងប៉ើងដំបូល
ផ្ទះ៧ខ្នង, ភូមិក្រោលគោ រលំផ្ទះ៣ខ្នង ប៉ើងដំបូលផ្ទះ១៣ខ្នង និងរន្ទះបាញ់មនុស្សម្នាក់ របួសជើង។

ចំណែកគ្រោះធម្មជាតិលើកទី២ កើតឡើងថ្ងៃដដែល ម៉ោងជាមួយគ្នា នៅទីចំណុចកោះខ្ចៅ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ម្ចាស់គោ ឈ្មោះហេង ថុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយមុនពេលកើតហេតុ ម្ចាស់គោឈ្មោះ ថុន បានដឹកគោចេញពីផ្ទះ យកទៅចងឲ្យស៊ីស្មៅនៅចំណុចបឹង កោះខ្ចៅ នៅវេលាម៉ោងកើតហេតុស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង មានរន្ទះបាញ់ ចំគោបណ្តាលឲ្យស្លាប់គោញីផើម ពណ៌ស មួយក្បាលតែម្តង។

គ្រោះធម្មជាតិលើកទី៣ កើតឡើងនៅថ្ងៃដដែល វេលាម៉ោង៣និង៤០នាទីរសៀល នៅចំណុចភូមិជ្រៃលាស់ ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល កើតឡើង ករណីគ្រោះថ្នាក់ ធម្មជាតិ (ខ្យល់កន្ត្រាក់) ភ្លៀង ខ្យល់ បណ្ដាលឲ្យរបើកដំបូលផ្ទះឈ្មោះ ផៃ ភាព ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ ឃុំខាងលើ សម្ភារៈខូចខាត
រួមមាន ដំបូលស័ង្កសីដែលមានទទឹង ៨គុណ៩ ម៉ែត្រ ដាច់ធ្លាក់មកលើដីបណ្ដាលឲ្យខូចខាតទាំងស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ៕

https://youtu.be/TJCJ6z2hY1c

មតិយោបល់