ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ ទីភ្នាក់ងារស៊ើបការណ៍អាមេរិក CIA និង IS របស់កូរ៉េខាងត្បូង ប៉ុនប៉ងធ្វើឃាតលោក គីម ជុងអ៊ុន

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ បានរាយការណ៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលអាមេរិក (CIA) និងភ្នាក់ស៊ើបការណ៍សម្ងាត់ (IS) នៃប្រទេសកូរ៉េខាងត្បូងថា បាននឹងកំពុងព្យាយាមសម្លាប់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន តាមរយៈការប្រើសារធាតុគីមីពុល។ នេះបើយោងតាមរយៈសារព័ត៌មានចិន ចេញផ្សាយនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧៕

មតិយោបល់