មន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ បានឲ្យដឹងថា យ៉ាងហោចណាស់អ្នកទោស ២១៣នាក់ ដែលបានគេចខ្លួនចេញពីពន្ធនាគារ នៅលើកោះស៊ូម៉ាត្រា កាលពីរសៀលថ្ងៃសុក្រ អំឡុងពេលកុបកម្ម ក្នុងពន្ធនាគារ ត្រូវបានចាប់ខ្លួន និងបញ្ចូនចូលក្នុងពន្ធនាគារវិញផងដែរ។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧។
ប្រធានពន្ធនាគារលោក Wayan Dusak បាននិយាយថា អ្នកទោស ៤៤៧ បានរត់គេចខ្លួនពីពន្ធនាគារ Sialang Bungkuk ក្នុងស្រុក Pekanbaru ដែលកម្លាំងប៉ូលិស បានសហការជាមួយមន្រ្តីក្នុងតំបន់ កំពុងតែបន្តប្រតិបត្តិការតាមចាប់ខ្លួនអ្នកទោសហែកគុកចំនួន ២៣៤នាក់ទៀត បន្ទាប់ពួកគេចាប់បានអ្នកទោស ២១៣នាក់មកវិញ។
សូមជំរាបថា ករណីអ្នកទោសហែកគុកនេះ បានកើតទ្បើងដោយសារពន្ធនាគារដាក់អ្នកទោសលើសចំណុះ៕
មតិយោបល់