ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកនៅទីក្រុងហ្សាការតា សម្លាប់មនុស្ស ០៥ នាក់ និងរបួស ១០ នាក់

ឥណ្ឌូនេស៊ីៈ គ្រាប់បែកពីរ ត្រូវបានបំផ្ទុះទ្បើង នៅឯស្ថានីយរថយន្តក្រុងមួយ ស្ថិតនៅភាគខាងកើតទីក្រុងចាកាតា កាលពីយប់ថ្ងៃពុធ ដោយបានសម្លាប់មនុស្ស ០៥នាក់ ក្នុងនោះពីរនាក់ ត្រូវបានគេសង្ស័យជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងប៉ូលិសបីនាក់ ខណៈដែល ១០ នាក់ផ្សេងទៀតរងបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asial ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោប្រហែល ៩ យប់ (ម៉ោងក្នុងស្រុក) ខណៈដែលប៉ូលិសបានជួយការពារសន្តិសុខក្បួនដង្ហែររបស់ក្រុមអ្នកស្រុកមួយ នៅខាងក្រៅស្ថានីយរថយន្តក្រុង Kampung Melayu ។

មកទល់ពេលលនេះ គឺនៅមិនទាន់ច្បាស់ទេថា នរណាជាអ្នកដែលនៅពីក្រោយការវាយប្រហារនេះ ប៉ុន្ដែប្រទេសឥណ្ឌូនេស៊ី បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីទើបទទួលការវាយប្រហារកន្លងទៅថ្មីៗនេះ ពីសំណាក់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៕

មតិយោបល់