អង់គ្លេសៈ មនុស្ស ១២ នាក់ ត្រូវបានចាប់ខ្លួន ក្នុងស្រុក Barking ភាគខាងកើតទីក្រុងឡុងដ៍ ដោយជាប់ពាក់ព័ន្ធនឹងការវាយប្រហារ នៅឯម្តុំស្ពានក្រុងឡុងដ៏ និងផ្សារ Borough ដែលបានសម្លាប់មនុស្ស ០៧នាក់ ខណៈ ៤៨ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧។
មកទល់ពេលនេះ ពុំទាន់មានព័ត៌មានលម្អិត ចេញផ្សាយអំពីជនសង្ស័យ ដែលត្រូវបានគេបាញ់ស្លាប់ នៅប៉ុន្មាននាទីដោយប៉ូលិសនោះទេ ខណៈវាកំពុងស្ថិតក្រោយការស៊ើបអង្កេតថា តើពួកគេបានធ្វើសកម្មភាពវាយប្រហារនេះ តែម្នាក់ឯងឬយ៉ាងណា។
ក្នុងចំណោមបុរសបួននាក់ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសបានវាយឆ្មក់ចូលផ្ទះពួកគេនោះ ត្រូវបានគេជឿថា គឺមានបុរសម្នាក់ ដែលនៅពីក្រោយការវាយប្រហារនៅទីក្រុងឡុងដ៍ នេះបើយោងតាមរបាយការណ៍ទូរទស្សន៍ Sky News។
រូបថតពីភ្នាក់ងារ Reuters នៅកន្លែងកើតហេតុ បានបង្ហាញពីស្ត្រីបួននាក់ ត្រូវបានចាប់ខ្លួននៅប្លុកនៃផ្ទះល្វែង ក្នុងស្រុក Barking។ ចំណែកបួននាក់ទៀត ត្រូវបានគ្របមុខ ដែលពួកគេត្រូវបាននាំចេញពីអគារនៅទីនោះ ដែលមានអមដំណើរដោយមន្រ្តីប៉ូលិស។
ជុំវិញហេតុការណ៍ខាងលើ ប៉ូលិសបានបញ្ជាក់ថា ប្រតិបត្តិការវាយឆ្មក់ កំពុងតែធ្វើបន្តនៅក្នុង Barking៕
មតិយោបល់