ប្រព័ន្ធប្រតិបត្តិការ iOS 11 ត្រូវបានក្រុមហ៊ុន Apple ប្រកាសចេញហើយនៅឯព្រឹត្តិការណ៍ WWDC17 កន្លងទៅថ្មីៗនេះ។ វាបានពាំនាំមកនូវលក្ខណៈសម្បត្តិ និងមុខងារថ្មីៗ និងកាន់តែទំនើបជាច្រើន ប៉ុន្តែ វាមិនអាចគាំទ្របាននៅលើគ្រប់ iOS Devices (iPhone, iPad, & iPod Touch) គ្រប់ស៊េរីនោះទេ។
ជាងនេះទៅទៀត ក្រុមហ៊ុនក៏បានសម្រេចទម្លាក់ចោលការគាំទ្រកម្មវិធីប្រើប្រព័ន្ធគណនា 32-bit។ ដូច្នេះ សម្រាប់ iPhone, iPad, និង iPod Touch ស៊េរីចាស់ៗចាប់ពី iPhone 5 និង 5c គឺមិនអាចកែឡើង iOS ជំនាន់ដែលនឹងចេញឆាប់ៗនេះនោះទេ។ ខាងក្រោមនេះ គឺជាតារាង iDevices ដែលអាចគាំទ្រជាមួយ iOS ជំនាន់ ១១ សង្ឃឹមថា iPhone ឬ iPad របស់លោកអ្នកឋិតក្នុងចំណោមនោះទៅចុះ៖
សម្រាប់ប្រិយមិត្តដែលចង់ដំឡើងសាកល្បង iOS 11 សូមចុចចូលអានអត្តបទនេះ វិធីអាប់ដេតប្រព័ន្ធ iOS ទៅកាន់ជំនាន់ទី 11 ដែលជាការផ្លាស់ប្ដូរដ៏សម្បើម
មតិយោបល់