អតីតអធិការបតីអាល្លឺម៉ង់ លោក Helmut Kohl បានទទួលមរណៈភាព នៅទីក្រុង Ludwigshafen ក្នុងគេហដ្ឋានផ្ទាល់របស់លោក នៅវ័យ៨៧ឆ្នាំ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧។
លោក Kohl ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដ៏ល្បីល្បាញមួយរូប ក្នុងការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ និងក៏ជាអ្នកកាន់តំណែងអធិការបតីយូរជាងគេបំផុត ដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ នៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសផងដែរ។
លោក Kohl បានទ្បើងកាន់តំណែងជាអធិការបតី ចាប់តាំងពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩៨ ដោយបានបំពេញតួនាទីមើលការខុសត្រូវ ក្នុងការបញ្ចប់សង្គ្រាមត្រជាក់ ព្រមទាំងបានដឹកនាំការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ខាងលិច ជាមួយប្រទេសកុម្មុយនិស្តអាល្លឺម៉ង់ខាងកើត នៅឆ្នាំ១៩៩០។
គួរបញ្ជាក់ដែរថា តួនាទីដ៏ធំបំផុតរបស់អតីតអធិការបរតី ដែលត្រូវបានគេទទួលស្គាល់ខ្លាំងបំផុតនោះ គឺការបង្កើតសហភាពអឺរ៉ុប៕

មតិយោបល់