ព័ត៌មានអន្តរជាតិ

របាយការណ៍អាមេរិក៖ ចិន កំពុងតៀមដាក់ពង្រាយកាំជ្រួចមីស៊ីល នៅមូលដ្ឋានសមុទ្រចិនខាងត្បូង

អាមេរិកៈ ក្រុមអ្នកសិក្សាស្រាវជ្រាវអាមេរិក នៅថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា មូលដ្ឋានប៉ុស្តិ៍ចំនួន៣កន្លែង របស់ក្រុងប៉េកាំង នៅតំបន់ថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង កំពុងត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយទ្រព្យសម្បត្តិយោធា រួមទាំងកាំជ្រួចមីស៊ីលចល័តផងដែរ។ ​នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

តាមការវិភាគរូបភាពពីផ្កាយរណប បានឲ្យដឹងថា មូលដ្ឋានថ្មប៉ប្រះទឹក Fiery Cross របស់ប៉េកាំងនៅលើកោះ Spratly បច្ចុប្បន្នមានជម្រកទីតាំងដ៏រឹងមាំចំនួន ១២ កន្លែង ដែលចំនួននេះច្រើនជាងបួនដង បើធៀបទៅនឹងកាលពីខែកុម្ភៈ ដែលទីតាំងទាំងនោះ អាចនឹងជាកន្លែងចល័តកាំជ្រួចមីស៊ីល។

នៅមូលដ្ឋានថ្មប៉ប្រះទឹក Fiery Cross, Subi និង Mischief ប្រទេសចិនបានពង្រីកទំនាក់ទំនង និងរ៉ាដា arrays របស់ខ្លួនជាមួយនឹងប៉មរ៉ាដាជាច្រើន។

ការស្ថាបនាថ្មីនៃរចនាសម្ព័ន្ធក្រោមដីធំ ៗ ចំនួន ៤ កន្លែង នៅតំបន់ថ្មប៉ប្រះទឹកនីមួយៗ របស់ទីក្រុងប៉េកាំងកំពុងដំណើរការ ដែលក្រុមស្រាវជ្រាវអាមេរិក បានអះអាងថា ទំនងជារចនាឡើង ដើម្បីជាឃ្លាំងដាក់គ្រាប់កាំភ្លើង និងទំនិញសំខាន់ៗដទៃទៀត៕

មតិយោបល់