ព័ត៌មានកីឡា

អុញនោះ! យ៉ាងម៉េចទៀតហើយ Bale តើត្រូវចាកចេញ ឬក៍យ៉ាងណា?

ខ្សែប្រយុទ្ធស្លាប Gareth Bale អាចនឹងផ្លាស់មកកាន់ក្រុមបីសាចក្រហម Manchester United នៅរដូវក្តៅនេះ ប្រសិនបើ ក្រុម Real Madrid អាចនាំយកខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe បាននោះ។

ជាការពិតណាស់ ESPN reports បានឲ្យដឹងថា Gareth Bale នៅមិនទាន់ច្បាស់ពីអនាគត់របស់គេឡើយ បន្ទាប់ពីក្រុម Real Madrid នៅតែបន្តចង់បាន Mbappe ពីក្រុម Monaco ។ ប្រភពដដែល​ បានឲ្យដឹងថា Bale ប្រហែលជាផ្លាស់មកកាន់ ក្រុមបីសាចក្រហម Manchester United ព្រោះថា វត្តមានរបស់ Mbappe អាចរំខានដល់អនាគត់របស់រូបគេ នៅ Real Madrid ។ ម្យ៉ាងវិញទៀតនោះ លោក Zidane ក៍ធ្លាប់បាននិយាយផងដែរថា លោកនឹងយក Mbappe មកជំនួសតំណែងម្នាក់ ក្នុងចំណោម កំពូល Super Star ទាំង៣ ដែលគ្រប់គ្នាស្គាល់ថា BBC ។ ចំណែកខាង Man Utd វិញ លោក Jose Mourinho ចង់បាន Gareth Bale យ៉ាងខ្លាំង ព្រោះថា Bale គឺជាគោលដៅរបស់លោក ដែលចង់បាន ប្រមាណជា ១០ឆ្នាំមកហើយ។

ដូច្នេះហើយ ការនាំយក Kylian Mbappe របស់ក្រុម Real Madrid អាចជះឥទ្ធិពលដល់ខ្សែប្រយុទ្ធវែល ដ៍ឆ្នើម Gareth Bale ជាក់ជាមិនខាន ហើយទំនងជា កីឡាកររូបនេះ នឹងចាលចេញពីីទ្រនុំ ដ៍ជោគជ័យ នេះទៅកាន់ក្រុមថ្មី ដែលប្រសើរសម្រាប់ខ្សែប្រយុទ្ធវែលរូបនេះក៍ថាបាន។

មតិយោបល់