ព័ត៌មានអន្តរជាតិ

លោកពូទីន ថា ការដាក់សម្ពាធលើកូរ៉េខាងជើង គឺជាផ្លូវទល់ច្រកប៉ុណ្ណោះ

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកទ្បើងអំពីវិបត្តិនៅកូរ៉េខាងជើង ជាមួយការព្រមានអាមេរិក រួមទាំងភាគីពាក់ព័ន្ធដទៃទៀតថា កំពុងដើរទៅរកផ្លូវទល់ច្រក និងបានអំពាវនាវឲ្យមានកិច្ចពិភាក្សា ដើម្បីដោះស្រាយបញ្ហានេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៧។

មុនជំនួបកំពូល BRICS នៅទីក្រុងស៊ាម៉ៃ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍លោក ពូទីន បាននិយាយថា «គោលនយោបាយដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង ឲ្យបញ្ឈប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់របបមួយនេះ គឺពុំទទួលបានផលប្រយោជន៍អ្វីទាំងអស់» ។

លោកបានបន្ថែមថា «បញ្ហានៅក្នុងតំបន់ គួរតែត្រូវបានដោះស្រាយ តាមរយៈកិច្ចចរចាគ្នា ដោយផ្ទាល់រវាងភាគីទាំងអស់ ដោយលោកបានញ្ជាក់ថា ការដាក់សម្ពាធ ឬគំរាមប្រើកម្លាំងយោធា និងសង្គ្រាមវោហាសាស្ត្រ គឺមិនទទួលបានលទ្ធផលអ្វីនោះទេ ខណៈវាមានតែទៅរកផ្លូវទល់ច្រកប៉ុណ្ណោះ»។

ការថ្លែងរបស់លោក ពូទីន បានធ្វើទ្បើងប៉ុន្មានម៉ោង បន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូង បានសំញែងសាច់ដុំ ដាក់កូរ៉េខាងជើង ជាមួយនឹងការធ្វើសមយុទ្ធយោធារួមគា្ន ដោយការទម្លាក់គ្រាប់បែកនៅលើឧបទ្វីបកូរ៉េ ដែលក្រុងព្យុងយ៉ាង បានថ្កោលទោសថា វាជាទង្វើបង្កហេតុមួយ៕

មតិយោបល់