ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខហ្វីលីពីន កំពុងបើកការស៊ើបអង្កេតរឿងបាញ់ប្រហារ សម្លាប់មន្ត្រីយោធា នៅជិតវិមានប្រធានាធិបតីទាំងព្រឹក

ហ្វីលីពីនៈ ក្រុមប្រឹក្សាសន្តិសុខប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា មន្រ្តីម្នាក់ត្រូវបានសម្លាប់ នៅព្រឹកថ្ងៃអង្គារនេះ ក្នុងឧបទ្ទវហេតុបាញ់ប្រហារមួយ នៅឯឧទ្យាននៃវិមានប្រធានាធិបតី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

តាមសេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា មន្ត្រីយោធាលោក Harim Gonzaga អាយុ ៣៧ ឆ្នាំ ត្រូវបានគេរកឃើញថា ស្លាប់បាត់បង់ជីវិត បន្ទាប់ពីករណីបាញ់ប្រហារមួយ ដោយកាំភ្លើងចំទ្រូងរបស់គាត់ អំទ្បុងពេលដែលគាត់ ស្ថិតនៅក្នុងបរិវេណឧទ្យាននៃវិមានប្រធានាធិបតី កាលពីវេលាម៉ោងប្រហែល ០៨ និង៥០នាទីព្រឹក។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខប្រធានាធិបតី បានបដិសេធមិនផ្តល់ព័ត៌មានលម្អិត អំពីការស្លាប់នោះទេ ដោយពួកគេសំអាងថា ឧបទ្ទវហេតុនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

មតិយោបល់