កូរ៉េខាងជើង: ក្រុមជំនាញអាមេរិកបានអះអាងថា កូរ៉េខាងជើងអាចមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ មានចំនួនប្រាំមួយគ្រប់ឬច្រើនជាងនេះ ក្នុងរយៈពេល ១៨ខែនេះ ហើយនុយក្លេអ៊ែរសរុបរបស់ខ្លួនមានជាង ២១គ្រាប់បែក។ នេះបើយោងតាមការចេញផ្សាយ channel news asia នៅថ្ងៃទី១៥ មិថុនានេះ។
វិទ្យាស្ថានវិទ្យាសាស្ត្រនិងសន្តិសុខអន្តរជាតិ (ISIS) ដោយផ្អែកលើបរិមាណការប៉ាន់ស្មាននៃអាវុធទំនើបនិងអ៊ុយរ៉ាញ៉ូមបានបង្កើនយ៉ាងខ្លាំងរបស់កូរ៉េខាងជើង ត្រូវបានគេជឿថា បានផលិតនុយក្លេអ៊ែរនៅកន្លែងវិទ្យាសាស្ត្រ Yongbyon របស់ខ្លួន។
របាយការណ៍នេះបានកើតឡើង បន្ទាប់ពីប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Yukiya Amano បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសកូរ៉េខាងជើង អាចនឹងបានដំណើរការឡើងវិញនៅរោងចក្រវិទ្យាសាស្ត្រ Yongbyon សម្រាប់ការប្រើប្រាស់នៅក្នុងអាវុធនុយក្លេអ៊ែរ។ នៅចុងឆ្នាំ២០១៤ ក្រុម ISIS បានប៉ាន់ប្រមាណថា នុយក្លេអ៊ែររបស់កូរ៉េខាងជើង មាន១០ ទៅ១៦គ្រប់។
ISIS បានឱ្យដឹងថាចាប់តាំងពីពេលនោះមកកូរ៉េខាងជើងបានបន្ថែមបួនទៅប្រាំមួយគ្រប់មួយផ្សេងទៀត ដើម្បីស្តុកទុកសរុបចំនួន ១៣ ទៅ ២១គ្រប់ ឬច្រើនជាងនេះ នាពេលបច្ចុប្បន្ននេេះ។ សូមបញ្ជាក់ថា ការប៉ាន់ប្រមាណជា ១៣-២១គ្រប់ មិនទាន់រាប់គិតសម្រាប់រោងចក្រទីពីររបស់ខាងជើងត្រូវបានសាងសង់ដើម្បីផលិតអ៊ុយរ៉ានីញ៉ូអាវុធនុយក្លេអ៊ែរ៕

មតិយោបល់