ព័ត៌មានអន្តរជាតិ

Pacquiao ទិញភាគហ៊ុនក្រុមហ៊ុនផលិតហ្គេម Gtoken នៅសឹង្ហបុរី

ហ្វីលីពីនៈ Manny Pacquiao អ្នកប្រដាល់ដ៏ល្បីល្បាញរបស់ ហ្វីលីពីន បានដាក់ទុន ជាមួយនិងក្រុមហ៊ុនផលិតហ្គេមលើទូរស័ព្ទដៃ ដែលមានមូលដ្ឋាន នៅសឹង្ហបុរី។ នេះបើយោងតាម techinasia ចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។

កាលពីខែមុននេះ តារាប្រដាល់ Manny Pacquiao ទើបតែឈ្នះការបោះឆ្នោត ដោយមានកៅអីអង្គុយនៅព្រឹទ្ធសភា ក្រោយការបោះឆ្នោតនៅហ្វីលីពីន ហើយក៏បានបោះទុនទិញភាគហ៊ុនក្រុមហ៊ុន ផលិតហ្គេម Gtoken ។

ទាក់ទិនរឿងនេះ ខាងក្រុមហ៊ុន Gtoken បានបដិសេធ មិនព្រមបង្ហាញទឹកប្រាក់ដែលធ្វើកិច្ចព្រមព្រៀងនោះទេ។

កិច្ចព្រមព្រៀងនៃការបោះទុនរវាង Manny Pacquiao និង ក្រុមហ៊ុន Gtoken ធ្វើឡើងនៅ ក្រុង General Santos នាភាគខាងត្បូង ហ្វីលីពីន កាលពីចុងសប្តាហ៍មុន៕

photo_2016-06-07_14-28-10

មតិយោបល់