ព័ត៌មានអន្តរជាតិ

នៅហ្វីលីពីនមនុស្ស ៦ នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នា រវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាម

ហ្វីលីពីន: ប្រភពពីមន្ត្រីយោធា បាននិយាយនៅថ្ងៃច័ន្ទនេះថា មនុស្ស ៦ នាក់ ត្រូវបានសម្លាប់ ក្រោយការប៉ះទង្គិចគ្នា រវាងកងទ័ពរដ្ឋាភិបាល ជាមួយពួកឧទ្ទាមឆ្វេងនិយម នៅភាគខាងត្បូងប្រទេស កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧។

ការប្រយុទ្ធគ្នានេះ បានផ្ទុះឡើងនៅតំបន់ទីប្រជុំជន Lake Sebu ក្នុងកោះមីនដាណាវរបស់ខេត្ត South Cotabato នៅប៉ុន្មានម៉ោងក្រោយពីអ្នកបះបោរ បានវាយលុកស្ថានីយប៉ូលិស នៅក្នុងខេត្ត Misamis Oriental រួមទាំងកោះមីនដាណាវផងដែរ ដែលបានធ្វើឲ្យប៉ូលិស ៦ នាក់រងរបួស។

សូមជំរាបថា ឧបទ្ទវហេតុនេះ គឺជាការប៉ះទង្គិចគ្នាចុងក្រោយបង្អស់ រវាងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល ជាមួយនឹងកងប្រដាប់អាវុធ នៃគណបក្សកុម្មុយនិស្តហ្វីលីពីន បន្ទាប់ពីប្រធានាធិបតីលោក Rodrigo Duterte បានបញ្ជាឲ្យបញ្ចប់ការចរចារវាងភាគីទាំងពីរ៕

មតិយោបល់