អាហ្វហ្គានីស្ថានៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានករណីបាញ់កាំភ្លើង និងផ្ទុះគ្រាប់បែកដ៏ខ្លាំងក្លា ត្រូវបានគេឮនៅក្នុងសាលាយោធាមួយ នៅរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។
របាយការណ៍ជាច្រើន បានឲ្យដឹងថា សាកលវិទ្យាល័យការពារជាតិ ឈ្មោះថា Marshal Fahim ត្រូវបានរងការវាយប្រហារ នៅព្រឹកថ្ងៃចន្ទនេះ ដែលហេតុការណ៍នេះ បានកើតឡើងជាច្រើនថ្ងៃ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកមួយ នៅទីក្រុងកាប៊ុល អំទ្បុងពេលរថយន្តសង្គ្រោះបន្ទាន់ ផ្ទុកគ្រឿងផ្ទុះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០ នាក់។
ខណៈដែលនាពេលថ្មីៗនេះ រដ្ឋអ៊ីស្លាម និងពួកសកម្មប្រយុទ្ធតាលីបង់ ទើបតែបានធ្វើការវាយប្រហារ នៅក្នុងប្រទេសមួយនេះ៕
មតិយោបល់