ព័ត៌មានអន្តរជាតិ

ក្មេងប្រុសម្នាក់ ត្រូវក្រពើអូសចូលទៅក្នុងទឹក នៅក្បែររមណីដ្ឋាន Disney ក្រុង Orlando

អាមេរិក: ប៉ូលិសរដ្ឋផ្លរីដា កំពុងធ្វើការស្វែងរកក្មេងប្រុសអាយុពីរឆ្នាំម្នាក់ ដែលត្រូវបានអូសចូលទៅក្នុងទឹក ដោយក្រពើមួយក្បាលនៅក្បែររមណីដ្ឋាន Disney ក្នុងទីក្រុង Orlando។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។

បើតាមមន្ត្រី បាននិយាយថា ក្មេងប្រុសម្នាក់នោះ បាននៅលើច្រាំងសមុទ្រ Seven Seas Lagoon ក្បែររមណីដ្ឋាន Disney Grand Floridian និងស្ប៉ា នៅទីក្រុង Orlando នៅពេលដែលគាត់ត្រូវបានក្រពើអូសចេញ កាលពីថ្ងៃអង្គារ។

ខណ:កើតហេតុភ្លាម ឪពុករបស់ក្មេងប្រុសនោះ បានចូលទៅក្នុងទឹក ដើម្បីព្យាយាមចាប់យកកូនគាត់ចេញពីក្រពើ តែឥតប្រយោជន៍អ្វីទាំងអស់ នេះបើតាមតម្រួតលោក Sheriff Jerry Demings បានឲ្យដឹង។

ខណ:នេះ ក្រុមប៉ូលិសចំនួន ហាសិបនាក់ និងអ្នកជំនាញសត្វព្រៃ កំពុងស្វែងរក ក្មេងប្រុសម្នាក់នេះ៕

//youtu.be/5r2a9Sk8XoU

មតិយោបល់