ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ជាឲ្យហាមឃាត់អ្នកសារព័ត៌មានពីររូប មិនឲ្យចូលទៅក្នុងវិមានប្រធានាធិបតីហ្វីលីពីន ដែលសកម្មភាពនេះ ត្រូវក្រុមអ្នកកាសែតក្នុងស្រុក បានលើកទ្បើងថា ជាការបំភិតបំភ័យ និងទង្វើមិនរម្យពីសំណាក់រដ្ឋាភិបាល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។
គេហទំព័រព័ត៌មានឯករាជ្យមួយ ឈ្មោះថា Rappler បានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Duterte បានបញ្ជាឲ្យក្រុមអង្គរក្សរបស់លោក រារាំងនាយកប្រតិបត្តិ និងអ្នករាយការណ៍សារព័ត៌មានម្នាក់របស់អង្គភាពពួកគេ មិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ នៅឯវិមានប្រធានាធិបតី។
ដោយការហាមឃាត់នេះ បានធ្វើទ្បើងបន្ទាប់ពីសវនាការព្រឹទ្ធសភា បានកោះហៅលោក Christopher Go ទៅបំភ្លឺជុំវិញតួនាទី ក៏ដូចជាការផ្ដល់ជំនួយ និងទំនាក់ទំនងរបស់លោក នៅក្នុងយោធាដ៏គួរឲ្យសង្ស័យ៕
មតិយោបល់