ព័ត៌មានអន្តរជាតិ

Update៖ SAF ផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ ២៨០,០០០ ដុល្លារ ដល់ប្រទេសឡាវ ដើម្បីជួយសង្រ្គោះជនរងគ្រោះ ដោយទឹកជំនន់

ឡាវ: ក្រុមកងកម្លាំងប្រដាប់អាវុធសិង្ហបុរី (SAF) បានទៅដល់ឡាវកាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ជាទឹកចំនួន ២៨០,០០០ ដុល្លារ សម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នៅខេត្ត Attapeu ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។

ក្រុមអាកាសយានិកចំនួន ១៩នាក់ រួមទាំងអ្នកសារព័ត៌មានមួយចំនួន បានចុះចតនៅអាកាសយានដ្ឋានវៀងចាន់ ក្នុងយន្តហោះដឹកជញ្ជូន C-130 របស់កងទ័ពអាកាសសាធារណរដ្ឋសិង្ហបូរី (RSAF) នៅវេលាម៉ោងប្រហែល ៨ និង ៣០ នាទីយប់ (ម៉ោងក្នុងស្រុក)។

ការផ្ដល់ជំនួយនេះ គឺដើម្បីជួយសង្គ្រោះដល់ជនស៊ីវិល ដែលត្រូវបានគេជម្លៀសពីតំបន់ទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ភ្លាមៗ បន្ទាប់ពីទំនប់វារីអគ្គិសនី Xe Pian-Xe Namnoy ក្នុងខេត្ត Attapeu បានបាក់រលំ បង្កឲ្យមានទឹកជន់លិចភូមិជាច្រើន។

មនុស្ស ២៧ នាក់ហើយបានស្លាប់បាត់បង់ជីវិត និងរាប់ពាន់នាក់ទៀត នៅតែបន្តបាត់ខ្លួន ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនី កាលពីថ្ងៃច័ន្ទ បានបញ្ចេញទឹក​ជន់ជោរ ​ប្រមាណជា ៥ពាន់លានម៉ែត្រគូប ទៅក្នុងសង្កាត់ San Sai របស់ខេត្ត Attapeu ដោយភ្លាមៗផងដែរ អាជ្ញាធរ​បាន​​ប្រតិបត្តិការបន្ទាន់ ដើម្បីជម្លៀស​ប្រជាជនចេញទៅកាន់ទីសុវត្ថិភាពផងដែរ៕

មតិយោបល់