អាមេរិកៈ លោក Rick Gates អតីតជំនួយការយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៦ កាលពីថ្ងៃសុក្រ បានឆ្លើយសារភាពពីកំហុសឆ្គងរបស់លោក ទាក់ទងនឹងការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងប្រព័ន្ធបោះឆ្នោតអាមេរិក។ នេះបើតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
រដ្ឋអាជ្ញាសហព័ន្ធលោកស្រី Amy Jackson បាននិយាយថា លោក Gates អាចប្រឈមមុខនឹងជាប់ពន្ធនាគារចន្លោះពី៥៧ខែ ដល់៧១ខែ ប៉ុន្តែទោសនេះ អាចនឹងត្រូវបានបន្ធូរបន្ថយ ក្រោយពីការចូលរួមសហការរបស់លោក ជាមួយក្រុមរដ្ឋអាជ្ញា។
សូមជំរាបថា លោក Gates គឺជាអតីតបុគ្គលិកយុទ្ធនាការទី៣ ហើយ របស់លោក ត្រាំ ដែលសារភាពកំហុសពីបទព្រហ្មទណ្ឌ និងយល់ព្រមសហការ ជាមួយនឹងការស៊ើបអង្កេតរបស់រដ្ឋអាជ្ញា ដើម្បីរកឲ្យឃើញថា តើពិតជាមានការឃុបឃិតរវាងក្រុមការងាររបស់លោក ត្រាំ និងរុស្ស៊ី នៅអំឡុងពេលការបោះឆ្នោតអាមេរិក ក្នុងឆ្នាំ២០១៦ ដែរឬយ៉ាងណា៕
មតិយោបល់