អាមេរិកៈ បើតាមប្រធានប៉ូលិសក្រុង Dallas លោក David Brown បាននិយាយថា ខ្មាន់កាំភ្លើងពីរនាក់ បានលបបាញ់មន្ត្រីប៉ូលិស ១១នាក់ អំទ្បុងពេលការតវ៉ានៅឯទីក្រុង Dallas ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលបណ្ដាលឲ្យប៉ូលិស ៤នាក់ស្លាប់ ៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង ២នាក់ទៀត ស្ថិតក្នុងការវះកាត់។ នេះបើយោងតាមរយៈ សារព័ត៌មាន WHNT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦។
លោក Brown បានឲ្យដឹងទៀតថា ខ្មាន់កាំភ្លើងបានប្រើកាំភ្លើងស៊ីត លបបាញ់លើក្រុមប៉ូលិសនៅទីតាំងខ្ពស់ ទំនងជាកន្លែងចតរថយន្តមួយ ត្រង់កន្លែងដែលប្រព័ន្ធផ្សព្វផ្សាយទីក្រុង Dallas រាយការណ៍ថា មានវត្តមានមន្ត្រីប៉ូលិសនៅទីនោះ។
បាតុកម្មតវ៉ានេះ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងប៉ូលិស ដែលបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ កាលពីពេលថ្មីៗនេះ ៕
មតិយោបល់