សេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកស្រី ផាក គឿនហេ បានប្តេជ្ញាចិត្តចំពោះវេទិកាសង្គ្រាមរយៈពេលយូរ ដើម្បីបន្តកាន់អំណាច និងដើម្បីជំនះទៅនឹងសាធារណៈដែលអំពាវនាវឲ្យលោកស្រី ចុះចេញពីតំណែង ឬផ្ទេរអំណាច។
យោងតាមសារព័ត៌មាន The Korean Times ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា ជំហររបស់លោកស្រីនៅពេលនេះ ប្រហែលជានឹងអាចធ្វើឲ្យប្រទេសកូរ៉េខាងត្បូងកាន់តែចលាចលថែមទៀត ក្នុងពេលដែលបណ្តាគណបក្សប្រឆាំង បានរួមកំលាំងគ្នាដើម្បីបណ្តេញលោកស្រីចេញពីតំណែង។
បើតាមអ្នកនាំពាក្យប្រធានាធិបតីគឺលោក ung Youn-kuk បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការទទួលយកស្ថានភាពធ្ងន់ធ្ងរនេះ លោកស្រីប្រធានាធិបតី ផាក គឿនហេ កំពុងស្វែងរកគ្រប់វិធី ដើម្បីដោះស្រាយចលាចលផ្នែកនយោបាយនាពេលបច្ចប្បន្ននេះហើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ការលាលែង ឬការផ្ទេរអំណាច គឺគ្មានក្នុងវេចនានុក្រមរបស់លោកស្រីឡើយ៕
មតិយោបល់