ព័ត៌មានសុខភាព

ប្រើ៣រូបមន្តនេះ ទោះស្លេសនៅក្នុងសួត ឬបំពង់កក៏កម្ចាត់អស់ដែរ!

ស្លេស ក៏មានអត្ថប្រយោជន៍ក្នុងការទប់ស្កាត់មិនឲ្យពពួកបាក់តេរី ព្រមទាំងធូលីដីចូលទៅក្នុងផ្លូវដង្ហើមដែរ ក៏ប៉ុន្តែវត្តមាននៃស្លេសនៅក្នុងបំពង់ក ឬសួត ច្រើនខ្លំាំងពេក អាចបណ្តោលឲ្យអ្នកក្អក ឬពិបាកដកដង្ហើម។ ប្រសិនបើអ្នកមិនបានព្យាបាល អាការអាចវិវត្តកាន់តែធ្ងន់ធ្ងរទៅៗ ដែលបង្កឲ្យមានផលវិបាកផ្សេងៗដល់សុខភាព។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាស្លេសក្នុងសួត និងបំពង់ក អាចដោះស្រាយបានដោយប្រើប្រាស់រូបមន្តធម្មជាតិសាមញ្ញៗប៉ុណ្ណោះ។

ទឹកឃ្មុំ និងក្រូចឆ្មារ
ធាតុផ្សំទាំងពីរមុខនេះ ត្រូវបានគេទទួលស្គាល់ថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏មានឥទ្ធិពលបំផុតក្នុងការកាត់បន្ថយស្លេសនៅក្នុងសួត ឬបំពង់ក ហើយថែមទាំងអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។

ធាតុផ្សំ៖ ទឹកឃ្មុំ ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ។

របៀបអនុវត្ត៖
អ្នកត្រូវលាយធាតុផ្សំទាំងពីរមុខនេះរហូតទាល់តែរលាយសាច់មួយ រួចទទួលទានមួយថ្ងៃ ៣ដង រហូតបានផលដូចបំណង។

រមៀត
ក្រៅពីជាគ្រឿងទេសសម្រាប់បន្ថែមនៅក្នុងអាហារ រមៀត មានសមត្ថភាពក្នុងការកាត់បន្ថយការរលាក និងបំបាត់ស្លេសចេញពីផ្លូវដង្ហើម។

ធាតុផ្សំ៖ ម្សៅរមៀត ១ស្លាបព្រាកាហ្វេ, ទឹកក្តៅឧណ្ឌៗ១កែវ និងអំបិលកន្លះស្លាបព្រាកាហ្វេ។

របៀបអនុវត្ត៖
បន្ថែមម្សៅរមៀត និងអំបិល ចូលទៅក្នុងទឹកក្តៅឧណ្ឌៗរហូតទាល់តែរលាយ។ បន្ទាប់មកអ្នកត្រូវទទួលទានឲ្យបាន ៣ទៅ៤ដងក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការរលាក និងបន្ថយស្លេសក្នុងផ្លូវដង្ហើម។

ខ្ញី
អ្នកណាក៏ទទួលស្គាល់ដែរថា ខ្ញី គឺជាឱសថដ៏មានប្រសិទ្ធិភាពបំផុតក្នុងការសម្រកទម្ងន់ ព្រមទាំងប្រឆាំងនឹងជំងឺផ្តាសាយ។ ប៉ុន្តែក្រៅពីនេះ វាក៏មានសមត្ថភាពកម្ចាត់ស្លេសចេញពី សួត និងបំពង់កផងដែរ។

ធាតុផ្សំ៖ ខ្ញីហាន់ស្តើង ៦ទៅ៧ចំណិត ទឹក២កែវ ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។

របៀបអនុវត្ត៖
យកទឹកទៅដាំឲ្យពុះ ទើបន្ថែមខ្ញីចូល ហើយរំងាស់រហូតដល់ខ្ញីទន់។ បន្ទាប់ពីលើកចុះត្រជាក់ សូមបន្ថែមទឹកឃ្មុំ និងម្រេចចូលកូរឲ្យរលាយ។ ចុងក្រោយ អ្នកត្រូវទទួលទានមួយថ្ងៃ ២ដង ដើម្បីឆាប់ទទួលបានផល៕

ដកស្រង់ពី៖ myfitmagazine

មតិយោបល់