កាណាដាៈ តាមប៉ូលិស កាលពីថ្ងៃច័ន្ទបាននិយាយថា បុរសម្នាក់បានបើករថយន្តដឹកទំនិញ១គ្រឿង ឆ្ពោះទៅបុកអ្នកដំណើរថ្មើរជើង នៅក្រុងតូរ៉ុនតូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាណាដា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និង ១៦ នាក់ទៀតបានរងរបួស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។
ឧបទ្ទវហេតុនេះ បានកើតឡើងចម្ងាយប្រហែល ១៦ គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលសន្និសីទមួយ ដែលរៀបចំកិច្ចប្រជុំរបស់រដ្ឋមន្ត្រី G7 ប៉ុន្តែខាងក្រុមមន្រ្តីបាននិយាយថា ពួកគេមិនបានទទួលព័ត៌មាន ទាក់ទងនឹងព្រឹត្តិការណ៍នោះទេ។
ស្នងការរងប៉ូលិសលោក Peter Yuen បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្រោយកើតហេតុ ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេតរឿងមួយនេះ កំពុងតែដំណើរ៕
មតិយោបល់