ព័ត៌មានកីឡា

គ្រូ Roma ថា Salah គ្មានអីត្រូវពិបាកបិទនោះទេ

ខ្សែប្រយុទ្ធមុតស្រួច Mohmed Salah ត្រូវជួបក្រុមចាស់របស់គេ Roma នៅយប់នេះ ដលអ្នកគាំទ្រហង្សក្រហម Liverpool ជឿជាក់ថា កីឡាករអេហ្ស៊ីបរូបនេះ ច្បាស់ជា​កាឡុកពេញទីលាន​ និងធ្វើឲ្យ Roma វិលមុខក្នុងការប្រកួតនេះ។

យ៉ាងណាវិញ សម្រាប់លោក Eusebio di Francesco គ្រូបង្វឹកក្រុមចចក​ Roma ហាក់មិនព្រួយបារម្ភ​ចំពោះ ទម្រង់លេងយ៉ាងល្អ របស់អតីតកូនក្រុមលោក Mohamed Salah ឡើយ។ ជាក់ស្តែងណាស់ ក្នុងកិច្ចសម្ភាសន៍ ជាមួយ ESPN reports លោក Eusebio di Francesco បានឲ្យដឹងដា៖ Salah គ្មានអីត្រូវពិបាកបិទឡើយ យើងស្គាល់កីឡាកររូបនេះ​ច្បាស់ណាស់ អ៊ីចឹងហើយ យើងមិនផ្តោតលើ Salah ម្នាក់​ឡើយ យើយផ្តោតលើការការពារការវាយលុករបស់ Liveepool ប៉ុណ្ណោះ ព្រោះកីឡាករក្នុងទីលានមាន ១១នាក់មិនមែនម្នាក់ឡើយ។

ជាការពិតណាស់ លោក Eusebio di Francesco កំពុងតែសម្លឹងមើលពីឱកាស​ចម្បងដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដោយត្រូវឆ្លងកាត់​ក្រុម ហង្សក្រហម Liverpool នាវគ្គពាក់កណ្តាលផ្តាច់​ព្រ័ត្រនេះសិន។ គ្រូបង្វឹក Roma រូបនេះ បានឲ្យដឹងទៀតថា កូនក្រុមរបស់លោក ធ្លាប់លេងជាមួយ Salah ច្រើនគួរសមដែរ បទពិសោធន៍កន្លងមកនេះ អាចធ្វើឲ្យពួកគេរារាំង មិនឲ្យ Salah ធ្វើព្យុះភ្លៀងបាន​ឡើយ។ ម្យ៉ាងវិញទៀតនោះ Roma បានឆ្លងកាតមសមរភូមិវគ្គ ៨ក្រុមកន្លងមក ដោយទម្លាក់​ក្រុម Barcelona ឲ្យជ្រុះចេញ ដែលនេះមិនមែនជារឿងងាយស្រួលឡើយ ដូចអ្វីដែល​លោក Eusebio di Francesco ធ្លាប់បានលើកឡើង​កន្លងមកថា បាល់ទាត់មិនឋិតឋេរឡើយ អ្វីៗអាចកើត​ឡើងគ្រប់ពេល។

ដូច្នេះហើយ លោក Eusebio di Francesco បានរៀបចំយុទ្ធសាស្ត្ររួចរាល់ហើយ ក្នុងការត្រៀមទម្លាក់ក្រុមហង្សក្រហម Liverpool ដើម្បី​បន្តមហិច្ចតាឡើងលេងវគ្កផ្តាច់ព្រ័ត្រ ពោលចង់ឈ្នះChampion League លើកដំបូង​ក្នុងប្រវត្តិសាស្ត្រក្លិបបាល់ទាតអ៊ីតាលីមួយនេះ។

មតិយោបល់